តាមការចុះផ្សាយរបស់ CNC នៅថ្ងៃទី ៣០ កញ្ញា ម្ចាស់រថយន្ត Xiaomi SU7 ម្នាក់នៅប្រទេសចិន បានរាយការណ៍ថា រថយន្តរបស់គាត់ដែលបានចតស្ងៀមៗ ប៉ុន្តែស្រាប់តែរត់ទៅមុខដោយគ្មាននរណានៅក្នុងរថយន្ត។ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់បានចែករំលែកវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញថា រថយន្តបានបើកប្រព័ន្ធដោយខ្លួនឯង ហើយរត់ចេញពីកន្លែងចត។ បន្ទាប់មក Xiaomi បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅលើបណ្តាញសង្គម ដើម្បីបង្ហាញលទ្ធផលនៃការស៊ើបអង្កេត។តាមការបញ្ជាក់របស់ក្រុមហ៊ុន ក្រុមស៊ើបអង្កេតពិសេសមួយបានពិនិត្យទាំង ទិន្នន័យពីប្រព័ន្ធខាងក្រោយរបស់រថយន្ត និង…
ថ្មីៗពី សេដ្ឋកិច្ច
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សឥណ្ឌា Flipkart ប្រមូលប្រាក់បាន ៣,៦ពាន់លានដុល្លារបន្ថែមទៀត មុនការបង្ហាញខ្លួននៅលើទីផ្សារភាគហ៊ុន។
[បរទេស] ប្រទេសហ្វីលីពីនកាលពីថ្ងៃច័ន្ទបានបន្ទាបគោលដៅកំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ដោយគិតគូរពីការធ្លាក់ចុះដែលរំពឹងទុកនៅក្នុងសកម្មភាពពិភពលោក ប៉ុន្តែបានរក្សាគោលដៅពង្រីករបស់ខ្លួន សម្រាប់រយៈពេលជោគជ័យប្រាំឆ្នាំទៀត។ គណៈកម្មាធិការ DBCC បានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍ឥឡូវនេះត្រូវបានគេរំពឹងថានឹងកើនឡើងពី ៦,០ ភាគរយដល់…
ក្រុមហ៊ុនសំបកកង់ Kumho Tire របស់កូរ៉េខាងត្បូង គ្រោងនឹងវិនិយោគទឹកប្រាក់សរុបចំនួន ៣០៥ លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។
ក្រុមហ៊ុនលក់រាយមួយរបស់អាមេរិក មានឈ្មោះថា Costco កំពុងដាក់លក់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដែលអ្នកអាចប្រើនៅផ្ទះបាន ដោយគ្មានការព្រួយបារម្ភពីអ្នកដទៃដឹងពីលទ្ធផលរបស់អ្នកយ៉ាងណាឡើយ។